![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjipUzPIVKXldn0FNamR1qk5p2Y6AHpXa_mEEHG09FXRuWL5ng3LsTTvkri33GrktByCv9gwQdAMlXL9ZvLbYZTbg5vDVv_LL8ikZv3J8Ug-hERjq2EZX5ti0vFArc3kXvq3mE_ViE6iSY/s640/%25E1%259E%259B%25E1%259E%25B7%25E1%259E%2584%25E1%259F%2592%25E1%259E%2582.png)
បើយោងទៅតាមការសិក្សាមួយក្នុងសារព័ត៌មាន Journal of Sexual Medicine បានអោយដឹងថា ការងាប់លិង្គមិនត្រឹមតែត្រូវព្យាបាលដោយប្រើថ្នាំដ៏តូចមួយនោះទេ តាមពិត មានកត្តាផ្លាស់ប្តូរច្រើនណាស់ដូចជា ទម្ងន់, ការទទួលទានស្រា និងសកម្មភាពផ្លូវកាយ ដែលអាចជួយពង្រឹងដល់មុខងារឡើងរឹងរបស់លិង្គបាន។
ខាងក្រោមនេះគឺជាកត្តាអាចផ្លាស់ប្តូរបានទាំង ៥យ៉ាងដែលអាចពង្រឹងដល់ការឡើងរឹងរបស់លិង្គបុរសដោយមិនបាច់ប្រើថ្នាំ៖
1/ទម្ងន់
ការថែរក្សាសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ត្រឹមតម្លៃមានសុខភាពប្រហែលជាជួយអោយបុរសទទួលបានថាមពលលើគ្រែមកវិញ។
2/ការដេក
បើសិនជាអ្នកសម្គាល់ឃើញថា អារម្មណ៍ពុះកញ្ជ្រោលខាងផ្លូវភេទរបស់គាត់នៅពេលព្រឹកស្រាប់តែសាបរលុតហើយនោះ វាប្រហែលជាទាក់ទងនឹងរបៀបដេកហើយ។ វេជ្ជបណ្ឌិត ប៉ាដុច និយាយថា “ពេលខ្ញុំជួបអ្នកជំងឺងាប់លិង្គ ខ្ញុំច្រើនតែសួរថាតើគាត់ជាមនុស្សដេកស្រម៉ុកឬអត់។ បើសិនជាស្រម៉ុកមែន ខ្ញុំនឹងវាយតម្លៃថាគាត់អាចមានបញ្ហាដេកបាត់ដង្ហើម”។
3/ហាត់ប្រាណ
អ្នកដឹងហើយថា ស្ត្រីដែលមានរូបរាងសមសួនច្រើនតែទទួលបានសុខភាពផ្លូវភេទដែលល្អជាងគេ ប៉ុន្តែរឿងនេះក៏ ដូចគ្នានឹងមនុស្សប្រុសដែរ។
4/របបអាហារ
ការបញ្ចុះកូឡេស្តេរ៉ុលអាចជួយបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរសបាន ដូច្នេះរបបអាហារគឺជារឿងសំខាន់ ណាស់នៅពេលយើងត្រូវការអោយមានមុខងារផ្លូវភេទល្អ។
5/ការទទួលទានជាតិស្រា
អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺថា គ្រឿងស្រវឹងតិចតួចពិតជាអាចជួយដល់បុរសដែលមានបញ្ហាងាប់លិង្គបាន។ ការទទួលទានគ្រឿងស្រវឹងពីមួយទៅ ពីរដងក្នុងមួយថ្ងៃ អាចកាត់បន្ថយការប្រឈមនឹងបញ្ហាបេះដូង-សរសៃឈាមបាន ដែលនេះជាមូលហេតុដ៏សំខាន់នៃបញ្ហាងាប់លិង្គ។ ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវទទួលទានច្រើនពេកទេ។
ប្រពភដើម: www.health.com.kh
0 comments:
Post a Comment