Tuesday, July 28, 2015

ชิงสุกก่อนห่ามอุทานคุณควรจัดการ - Premature ejaculation should you handle?



បើសិន​ជា​អ្នក​ចង់​ព្យាបាល ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួលបាន​ការប្រើប្រាស់​ថ្នាំ ហើយ​គាត់​នឹង​ណែនាំ​អ្នក​បន្ថែមទៀត​។

ព្យាបាល​ផ្លូវភេទ​
​ការព្យាបាល​ផ្លូវភេទ​រួមមាន ការសម្រេច​កាម​ដោយ​ខ្លួនឯង​រយៈពេល ២​ទៅ​៣​ម៉ោង​មុន​ពេល​រួមភេទ អាច​ជួយ​អោយ​អ្នកក្រ​ចេញ​ទឹកកាម​ក្នុងពេល​រួម​ភេទ​បាន ដូច្នេះ​បទពិសោធន៍​បែបនេះ​គួរតែ​មាន​ភាពសប្បាយ​រីករាយ និង​គ្មាន​អ្វី​ជា​ឧបសគ្គ​ទាំង​អស់​។ 
ថ្នាំ​
​ការ​ឆាប់​ចេញ​ទឹក​កាម​ពេក​អាច​ព្យាបាល​បាន​ជាមួយនឹង​ថ្នាំលាប​អោយ​លិង្គ​ស្ពឹក ព្រមទាំង​ថ្នាំ​ប្រឆាំង​នឹង​ការបាក់​ទឹកចិត្ត​។ ចូរ​ចាំ​ថា ថ្នាំ​ទាំង​នេះ​មិន​ត្រូវ​បាន​ណែនាំ​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​សម្រាប់​ព្យាបាល​ករណី​បែប​នេះ​ឡើយ ប៉ុន្តែ​នៅតែ​មាន​អ្នកប្រើប្រាស់​មួយចំនួន​ទទួលបាន​លទ្ធផល​វិជ្ជមាន​ដែរ​។ ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​អាច​ជួយ​អោយ​អ្នក​ពន្យា​ពេល​ការឈាន​ដល់​ចំនុចកំពូល ដែល​វា​ជា​អត្ថប្រយោជន៍​មួយ ប៉ុន្តែ​វា​នៅតែ​មាន​ផល​រំខាន​ផ្សេងៗ​ទៀត​។ 
ការព្យាបាល​ដោយ​ពិគ្រោះ​យោបល់​
​ការធ្វើ​បែប​នេះ​គឺជា​ការ​ព្យាបាល​ទៅ​លើ​ភាព​ឆ្លាត​វៃ​របស់​មនុស្ស ដែល​ផ្តល់​ដោយ​អ្នកពិគ្រោះ​យោបល់​ជំនាញ​ខាង​សុខភាព​សម្រាប់​ណែនាំ​អំពី​ការ​ហាត់ប្រាណ​ខាង​ផ្លូវភេទ និង​ទំនាក់ទំនង​ជា​ដើម​។ ដោយសារ​តែ​ការសន្ទនា​បែបនេះ អ្នកនឹង​លែង​ភ័យ​ក្នុងពេល​រួម​ភេទ​ទៀត ព្រមទាំង​ជួយ​អោយ​អ្នក​ចៀសផុត​ពី​អា​ការៈស្ត្រេស​ទៀតផង​។ 




Source: www.health.com.kh

Relate Post article


0 comments:

Post a Comment