នេះជារឿងធម្មតា
ហើយលិង្គមានរាងកោងកើតមានចំពោះបុរសភាគច្រើន មិនមែនជាបញ្ហានោះឡើយ។លិង្គដែលមានរាងកោងជាទូទៅកើតមានឡើងនៅ
ពេលដែលឈាមមិនបានទៅបំពេញចន្លោះកោសិកាទាំងនេះបានស្មើល្អ។ ភាគច្រើន
ជាញឹកញាប់គឺដោយសារតែភាពខុសគ្នាជាធម្មតានៅក្នុងរចនាសម្ព័ន្ធរបស់លិង្គប៉ុន្តែពេលខ្លះ
ជាលិកាក្រិនៗ ឬបញ្ហាផ្សេងទៀតអាចបណ្តាលឱ្យលិង្គដែលឡើងរឹងមានរាងកោង និង
មានការឈឺចាប់។
នេះមូលហេតុផ្សេងទៀតអាចរួមមាន:
A/ ជំងឺអូតូអ៊ីម៉ាញ៉ូន
B/ ថ្នាំមួយចំនួនជាពិសេសដូចជាពពួក
ប៉ែតាប្លុកឃ័រ
C/ របួសលើលិង្គ
D/ ភាពខុសគ្នាជាធម្មតានៅក្នុងកាយវិភាគសាស្ត្រលិង្គ
E/ ជំងឺ Peyronie
ក្នុងករណីជាច្រើនមិនតម្រូវឱ្យមានការព្យាបាលបញ្ហាលិង្គដែលមានរាងកោងនេះទេ។
ទោះជាយ៉ាងណាប្រសិនបើអ្នកមានលិង្គដែលមានរាងកោងខ្លាំងដែលបណ្តាលឱ្យ
មានការឈឺចាប់ ឬរំខានដល់ការរួមភេទ សូមជួបជាមួយគ្រូពេទ្យ។
អ្នកប្រហែលជាត្រូវការ ជំនួយពីគ្រូពេទ្យដែលមានជំនាញក្នុងបញ្ហាផ្លូវភេទ
និងប្រព័ន្ធទឹកម៉ូត(urologist) ។
ប្រភព WWW.health.com.kh







0 comments:
Post a Comment