មានកត្តាច្រើនណាស់ដែលនាំអោយចំណង់ផ្លូវភេទមនុស្សយើងថយចុះ។
កត្តាមួយដែលធ្វើអោយចំណង់ផ្លូវភេទស្ត្រីថយចុះនោះ
គឺជាការឈានដល់អាយរាំងរដូវតែម្តង។អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ មុនពេលសាកល្បងប្រើថ្នាំទាំងឡាយណាដើម្បីបង្កើនចំណង់ផ្លូវភេទ។
ចាប់ផ្តើមរបបអាហារ
និងលំហាត់ប្រាណដែលផ្តល់សុខភាព
អ្នកគួរតែទិញម៉ាស៊ីនរត់ហាត់ប្រាណនៅមួយកន្លែង
ឬឧបករណ៍ហាត់ប្រាណណាមួយ ហើយចូរចំណាយពេល ៣០
នាទីក្នុងមួយថ្ងៃសម្រាប់ហាត់ប្រាណនឹងឧបករណ៍ទាំងនេះ។
វិធីសាស្ត្រដ៏ល្អបំផុតគឺការញ៉ាំអាហារដែលផ្តល់សុខភាព
និងដាក់កម្មវិធីហាត់ប្រាណអោយបានទៀងទាត់។
សាកល្បងអាហារ
ដែលជម្រុញដល់ចំណង់ផ្លូវភេទ
អាហារដែលជម្រុញដល់ចំណង់ផ្លូវភេទមានដូចជា
អយស្ទឺ សូកូឡា និងខ្ញី។ អាហារដែលជម្រុញដល់ចំណង់ផ្លូវភេទ
ត្រូវបានគេរកឃើញអស់រយៈពេលរាប់ពាន់ឆ្នាំទៅហើយ។
រ៉ូមែនទិច
កាដូជាបាច់ផ្កា
ដែលមិនធ្លាប់គិតទុកជាមុនដូចជា កូឡាបពណ៌ក្រហម
សុទ្ធតែអាចបន្ថែមនូវគ្រឿងផ្សំដ៏រ៉ូមែនទិចដល់ស្នេហាបានទាំងអស់។
ចូរប្រាប់នាងថា អ្នកស្រលាញ់នាងខ្លាំង។
ចូរបង្កើតនូវការញ៉ាំអាហារពេលយប់ក្រោមពន្លឺភ្លើងទាន
ហើយក្នុងពេលជាមួយគ្នានោះដែរ
អ្នកក៏អាចនិយាយប្រាប់នាងអំពីរយៈពេលពីរបីថ្ងៃដំបូង
ក្រោយពីអ្នកបានចាប់អារម្មណ៍លើរូបនាង
និងអារម្មណ៍របស់អ្នកចំពោះនាងតែម្តង។
ពិភាក្សាអំពីការព្យាបាល
ដោយអ័រម៉ូនជាមួយគ្រូពេទ្យ
ជាមធ្យម
ស្ត្រីដែលត្រូវឆ្លងចូលវ័យរាំងរដូវនោះ គឺអាយុ ៥១
ឆ្នាំ។មានអំណះអំណាងមួយបានអោយដឹងថា
កម្រិតអ័រម៉ូនរបស់ស្ត្រីដែលរាំងរដូវរួច
គឺមិនមានលក្ខណៈដូចគ្នានឹងពេលដែលពួកគេមិនទាន់រាំងរដូវឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វាគួរតែបញ្ជាក់អោយដឹងថា
ឥទ្ធិពលរយៈពេលយូរនៃការព្យាបាលបែបនេះ នៅមិនទាន់ដឹងនៅឡើយទេ
ជាពិសេសផលប៉ះពាល់ទៅលើសុដន់តែម្តង។
Source : WWW. health.com.kh
0 comments:
Post a Comment