មានកត្តាច្រើនណាស់ដែលនាំអោយចំណង់ផ្លូវភេទមនុស្សយើងថយចុះ។ កត្តាមួយដែលធ្វើអោយចំណង់ផ្លូវភេទស្ត្រីថយចុះនោះ គឺជាការឈានដល់អាយរាំងរដូវតែម្តង។អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ មុនពេលសាកល្បងប្រើថ្នាំទាំងឡាយណាដើម្បីបង្កើនចំណង់ផ្លូវភេទ។
ចាប់ផ្តើមរបបអាហារ និងលំហាត់ប្រាណដែលផ្តល់សុខភាព
អ្នកគួរតែទិញម៉ាស៊ីនរត់ហាត់ប្រាណនៅមួយកន្លែង ឬឧបករណ៍ហាត់ប្រាណណាមួយ ហើយចូរចំណាយពេល ៣០ នាទីក្នុងមួយថ្ងៃសម្រាប់ហាត់ប្រាណនឹងឧបករណ៍ទាំងនេះ។ វិធីសាស្ត្រដ៏ល្អបំផុតគឺការញ៉ាំអាហារដែលផ្តល់សុខភាព និងដាក់កម្មវិធីហាត់ប្រាណអោយបានទៀងទាត់។
សាកល្បងអាហារ ដែលជម្រុញដល់ចំណង់ផ្លូវភេទ
អាហារដែលជម្រុញដល់ចំណង់ផ្លូវភេទមានដូចជា អយស្ទឺ សូកូឡា និងខ្ញី។ អាហារដែលជម្រុញដល់ចំណង់ផ្លូវភេទ ត្រូវបានគេរកឃើញអស់រយៈពេលរាប់ពាន់ឆ្នាំទៅហើយ។
រ៉ូមែនទិច
កាដូជាបាច់ផ្កា ដែលមិនធ្លាប់គិតទុកជាមុនដូចជា កូឡាបពណ៌ក្រហម សុទ្ធតែអាចបន្ថែមនូវគ្រឿងផ្សំដ៏រ៉ូមែនទិចដល់ស្នេហាបានទាំងអស់។ ចូរប្រាប់នាងថា អ្នកស្រលាញ់នាងខ្លាំង។ ចូរបង្កើតនូវការញ៉ាំអាហារពេលយប់ក្រោមពន្លឺភ្លើងទាន ហើយក្នុងពេលជាមួយគ្នានោះដែរ អ្នកក៏អាចនិយាយប្រាប់នាងអំពីរយៈពេលពីរបីថ្ងៃដំបូង ក្រោយពីអ្នកបានចាប់អារម្មណ៍លើរូបនាង និងអារម្មណ៍របស់អ្នកចំពោះនាងតែម្តង។
ពិភាក្សាអំពីការព្យាបាល ដោយអ័រម៉ូនជាមួយគ្រូពេទ្យ
ជាមធ្យម ស្ត្រីដែលត្រូវឆ្លងចូលវ័យរាំងរដូវនោះ គឺអាយុ ៥១ ឆ្នាំ។មានអំណះអំណាងមួយបានអោយដឹងថា កម្រិតអ័រម៉ូនរបស់ស្ត្រីដែលរាំងរដូវរួច គឺមិនមានលក្ខណៈដូចគ្នានឹងពេលដែលពួកគេមិនទាន់រាំងរដូវឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វាគួរតែបញ្ជាក់អោយដឹងថា ឥទ្ធិពលរយៈពេលយូរនៃការព្យាបាលបែបនេះ នៅមិនទាន់ដឹងនៅឡើយទេ ជាពិសេសផលប៉ះពាល់ទៅលើសុដន់តែម្តង។
Source : WWW. health.com.kh
0 comments:
Post a Comment